តំណាងចែកចាយ

ការលក់និងការធ្វើទីផ្សារ

-ក្រុមហ៊ុនមានកាតព្វកិច្ចធ្វើទីផ្សារ ហើយតំណាងចែកចាយមានកាតព្វកិច្ចលក់រាយ ឬបោះដុំ និងចំពោះការលក់ Online របស់ក្រុមហ៊ុនត្រូវបែងចែកទៅអោយតំណាងចែកចាយតាមតំបន់ដែលបានផ្តាច់មុខដោយផ្អែកលើអស័យដ្ឋានរបស់អតិថិជនដែលបានកម្មង់ជាក់ស្តែង។

       ឧទាហរណ៍ៈ ពេលក្រុមហ៊ុន Live Stream លក់ផលិតផល មានអតិថិជនកម្មង់ទិញ ហើយគាត់មានលំនៅដ្ឋាននៅ ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដូច្នេះចំនួនការកម្មង់របស់គាត់ត្រូវបានទៅតំណាងចែកចាយប្រចាំឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដោយស្វាយប្រវត្តិ។

 រចនាសម្ព័ន្ធតំណាងចែកចាយបន្តចែកចេញជា២ប្រភេទៈ

១ ថ្នាក់រាជធានី-ខណ្ឌៈ  ១៤ ខណ្ឌ

២ ថ្នាក់ក្រុង-ឃុំៈ ២៧ ក្រុង ១៤០៩ ឃុំ

សរុបតំណាងចែកចាយទាំងអស់ ១៤៥០ នាក់ ទូទាំងប្រទេស

***លក្ខ័ណដើម្បីក្លាយជាតំណាងចែកចាយបន្ត៖

   -កាត់ស្តុកទៅតាមចំនួនដែលបានកំណត់ និងរយះពេលដែលត្រូវផ្តល់សិទ្ធអោយក្នុងការផ្តាច់មុខដោយផ្អែកលើចំនួន ផ្ទះ ប្រជាជន និង ទំហំសេដ្ឋកិច្ចក្នុងតំបន់ ។

   -ដើម្បីក្លាយជា "តំណាងចែកចាយ" ត្រូវគោរពទៅតាម "គោលការណ៍ ១%" ។​ ក្រុមហ៊ុនយើងខ្ញុំមានចក្ខុវិស័យ "ផ្ទះមួយ ផលិតផលមួយ" នោះមានន័យថា យ៉ាងហោចណាស់ផ្ទះមួយខ្នងមានផលិតផលខាងក្រុមហ៊ុនយ៉ាងតិចមួយសម្រាប់ប្រើប្រាស់។ ចំពោះ "គោលការណ៍១%" នោះមានន័យថា ដើម្បីក្លាយជាតំណាងចែកត្រូវកាត់ស្តុកយ៉ាងតិច ១%នៃចំនួនផ្ទះដែលមាននៅក្នុងថ្នាក់មូលដ្ឋានរបស់ខ្លួន។ យ៉ាងហោចណាស់ ១០០​ ផ្ទះ តំណាងចែកចាយអាចលក់បាន ១ ផ្ទះដែលប្រើផលិតផលខាងក្រុមហ៊ុន។

ខាងក្រោមនេះជាតារាងកំណត់កាត់ស្តុកនិងរយះពេលផ្តល់សិទ្ធតាមថ្នាក់រាជធានី-ខណ្ឌ និង ថ្នាក់ក្រុង-ឃុំ។


បញ្ជាក់ៈ ទិន្នន័យនេះបានដកស្រង់ចេញពីជំរឿនប្រជានជនទូទាំងប្រទេសប្រចាំឆ្នាំ២០១៩របស់ក្រសួងផែនការ។




Comments

Popular Posts